ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកនៅក្នុងផ្ទះល្វែង មួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជានិស្សិត អាយុប្រហែលជាង ២៥ឆ្នាំត្រូវបានប្រជាពលរដ្នប្រទះឃើញចងកនៅផ្ទះល្វែងលេខ35A ផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥។

ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។ 

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា   មាន ករណី ប្រទះឃេីញសពបុរសវ័យក្មេងម្នាក់ មានខ្សែចងក ដោយមិនទាន់ដឹងមូលហេតុ ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថាបុរសខាងលើបានស្លាប់បាត់ទៅហើយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចសាកសួរប្រជាពលរដ្ននៅម្ដុំនោះនិងស្រាវជ្រាវតើបុរសខាងលើចងកពីស្មានណា ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕

ដោយ៖ ជីណា


ចែករំលែក៖