ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីមានជំងឺលោកស្រី ហ៊ីលឡារី គ្លីនតុន នៅតែនាំមុខលោក ដូណាល់ ត្រាំ

ចែករំលែក៖

បើទោះបីមានសុខភាពមិនអំណោយ ផលក្លាយជាចំណុចខ្សោយរបស់លោកស្រី គ្លីតុន ប៉ុន្តែការស្ទង់មតិនាពេលកន្លងមក បង្ហាញឲ្យឃើញថា លោកស្រីនៅតែនាំមុខ លោក ដូណាល់ត្រាំ នៅក្នុងរដ្ឋជាច្រើន ដដែល។

ការស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័របង្ហាញឲ្យឃើញថា បេក្ខភាពគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីន តុន នៅតែនាំមុខលោក ដូណាល់ ត្រាំ ៤ ពន្ទុដដែល។ នៅក្នុងការស្ទង់មតិពលរដ្ឋ ៤២ភាគរយប្រកាសថានឹងបោះឆ្នោតឲ្យលោកស្រី គ្លីនតុន និង៣៨ភាគរយបោះ ឆ្នោតឲ្យលោកត្រាំ។

ចាប់តាំងពីចុងខែកក្កដាមកទល់ពេលនេះលោកស្រី គ្លីនតុន តែងតែនាំមុខលោក ត្រាំជានិច្ច។ ប៉ុន្តែការគាំទ្រលោកស្រីក៏ មានការផ្លាស់ប្តូរដោយសារតែក្រោយលោក ស្រីមានជំងឺរលាកសួតក្លាយជាចំណុច ខ្សោយក្នុងការវាយប្រហារពីគណបក្ស សាធារណរដ្ឋ។

លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបាន ការគាំទ្រភាគច្រើនពីក្រុមជនជាតិភាគតិចជនអន្តោប្រវេសន៍ពលរដ្ឋមានចំណូលទាប និងពីស្ត្រីអាមេរិកទាំងមូល។ ចំណែកលោក ត្រាំ ទទួលបានការគាំទ្រពីជនជាតិស្បែកសបុរសនិងអ្នកដែលមានវ័យចំណាស់។
ប៉ុន្តែលោកត្រាំក៏បាននាំមុខលោកស្រីគ្លីនតុន នៅពីររដ្ឋតាមលទ្ធផលនៃការស្ទង់មតិថ្មីមួយបានរកឃើញថា បេក្ខភាព ដូ ណាល់ ត្រាំ បាននាំមុខលោកស្រីគ្លីនតុននៅក្នុងរដ្ឋ២គឺរដ្ឋណេវ៉ាដា និងអូហៃយ៉ូ។

លទ្ធផលស្ទង់មតិរបស់ Bloomberg Politics បានបង្ហាញឲ្យឃើញថា មហាសេដ្ឋី ត្រាំ បាននាំមុខលោកស្រី គ្លីនតុន ៥ភាគ រយនៅក្នុងរដ្ឋអូហៃយ៉ូ។ ជាក់ស្តែងលោកត្រាំទទួលបាន៤៤ភាគរយសំឡេងគាំទ្រ ចំណែកលោកស្រី គ្លីនតុន មានតែ៣៩ភាគ រយប៉ុណ្ណោះ។

នេះជាព័ត៌មានដែលគួរឲ្យបារម្ភសម្រាប់ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ស្រី គ្លីនតុន ដោយសារតែរដ្ឋអូហៃយ៉ូជា ភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិកហើយ ក្នុងប្រវត្តិសាស្ត្របេក្ខភាព១០រូបបានក្លាយជាប្រធានាធិបតីក្រោយពេលទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋនេះ។

ជាមួយគ្នានោះរដ្ឋណេវ៉ាដា លោក ដូ ណាល់ ត្រាំ ក៏នាំមុខលោកស្រីគ្លីនតុន២ ភាគរយផងដែរ ដោយមានសំឡេងគាំទ្រ លោក ត្រាំ ៤៤ភាគរយ ចំណែកលោក ស្រីគ្លីនតុនវិញទទួលបានសំឡេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ។

នៅក្នុងរដ្ឋខាងលើនេះដែរកាលពីខែ កក្កដាលោកស្រី គ្លីនតុន នាំមុខលោក ត្រាំ ៤ភាគរយ។ រដ្ឋ Nevada គឺបានបោះឆ្នោត គាំទ្រលោក បារ៉ាក់ អូបាម៉ា រយៈពេល២ អាណត្តិកន្លងមក។ ប៉ុន្តែពេលនេះបែរជាងាកទៅគាំទ្រគណបក្សសាធារណរដ្ឋវិញម្តង។
រយៈពេលចុងក្រោយនេះអ្នកគាំទ្រលោក ត្រាំ កើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ដោយ នៅក្នុងរដ្ឋ Utah អ្នកគាំទ្រលោកលើសលោកស្រីគ្លីនតុនដល់ទៅ១៥ភាគរយគឺលោក ត្រាំ ទទួលបានសំឡេងគាំទ្រ៣៩ ភាគរយចំណែកលោកស្រី គ្លីនតុន បានតែ ២៤ភាគរយប៉ុណ្ណោះ៕ ម៉ែវ សាធី

Clinton rallies for New Hampshire primary


ចែករំលែក៖