ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ 

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ

ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព ។

តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានដឹកនាំ និងជំរុញការរៀនចំធ្វេីមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖