ព័ត៌មានទាន់ហេតុការណ៍៖

ឆមាសទី១ សមត្ថកិច្ចបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក ឃាត់ខ្លួន មនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ 

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានីខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ ,ចិន ,ថៃ ,មីយ៉ាន់ម៉ា ,វៀតណាម , ឡាវ, ឥណ្ឌា ,ប៉ាឡេស្ទីន , ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។

ក្នុងចំណោមអ្នកត្រូវបានឃាត់ខ្លួននោះ មានចំនួន ៧៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីដំណើរការតាមនីតិវិធីច្បាប់ ហើយមនុស្សចំនួន ២,៣២២នាក់ ទៀត ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចនគរបាលជាតិ បានបញ្ជាក់ថា ការបន្តសហការជាដៃគូរមួយរវាងអាជ្ញាធរជាតិ និងអន្តរជាតិ ដើម្បីចាប់ផ្តើមការបង្ក្រាបលើបណ្តាញបរិច្ឆេទគ្រឿងបញ្ឆោតឌីជីថលជាទៀងទាត់ គឺជារឿងចាំបាច់ដ៏សំខាន់ ដើម្បីការពារសន្តិសុខសង្គម និងការជឿជាក់របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ៕

ដោយ៖តារា


ចែករំលែក៖