ព័ត៌មានទាន់ហេតុការណ៍៖

Aubameyang ចាក​ចេញ​ពី​ក្រុម Al-Qadsiah របស់​អារ៉ាប៊ីសាអូឌីត​បន្ទាប់​ពី​លេងបាន​មួយ​រដូវ​កាល

ចែករំលែក៖

 

ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង Pierre-Emerick Aubameyang បានចាកចេញពីក្រុម Al-Qadsiah របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីលេងបានតែមួយរដូវកាល។

ក្លឹបបាល់ទាត់ Al-Qadsiah បាន​បង្ហោះ​លើបណ្ដាញសង្គមផ្លូវការ X ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេគ្រាន់តែសរសេរថា អរគុណ​Aubameyang។

អតីតកីឡាករ Arsenal រូបនេះបានចូលរួមជាមួយក្រុម Al-Qadsiah កាលពីឆ្នាំមុន បន្ទាប់ពីពួកគេត្រូវបានដំឡើងទៅលីគកំពូលរបស់​អារ៉ាប៊ីសាអូឌី។

ក្នុងអំឡុងពេលមួយរដូវកាលរបស់គាត់ កីឡាករវ័យ 36 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 3 ដងក្នុង ចំណោម 36 ប្រកួតក្នុងការប្រកួតទាំងអស់ ដោយបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងលីគ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ King’s Cup ដែលពួកគេបានចាញ់ក្រុម Al-Ittihad ។


ចែករំលែក៖