ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ក្រុង​បេីក​លឿន​រ៉េចង្កូត​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​រងការ​ខូចខាត​០៤កង់យ៉ាង​ធ្ងន់ធ្ងរ​ ផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ

ចែករំលែក៖

 

ភ្នំពេញ​:​ រថយន្ត​ក្រុង​ដឹក​ជន​ជាតិ​ចិន​បាន​រ៉េចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​រងការ​ខូចខាត​អស់​ចំនួន​០៤ រងការខូចខាត បណ្ដាលរងរបួសម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរនាំ​ភ្លាមៗ​ ហេតុការណ៍នេះបង្កអោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​ ១២និង​៤០នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​ផ្លូវ​ ២៨៩ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។ 

តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹងថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ក្រុង​មួយ​គ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ខៀវ​លាយ​ស​ ពាក់​ផ្លាកលេខ​ភ្នំពេញ​3E3443 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ បន្ទាប់​មក​ក៏​ស្រាប់​តែ​បាន​រ៉េចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ខូចខាតអស់​ចំនួន​០៤កង់ហេីយ​បន្ទាប់​មក​ក៏​ស្រាប់​តែ​ មាន​ជនជាតិ​ចិន​ជា​ច្រេីន​នាក់​ បាន​នាំ​គ្នា​រត់​ចុះ​ពី​រថយន្ត​ នៅ​សល់​អ្នក​បេីក​បរ​ម្នាក់​ នឹង​ជនជាតិ​ចិន​ម្នាក់បានរងរបួស​ ។  ចំណែកអ្នក​បេីក​បរ​ក៏​គេច​ខ្លួន​បាត់ជា​បន្តបន្ទាប់​។  ដោយ​នៅ​សល់​ជន​ជាតិ​ចិន​ម្នាក់​ដោយ​យក​ដង​អំបុស​ជ័រ​ដេញ​វាយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ហេីយ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ​។

ប្រភពបានបន្ដទៀតថា  បុរសជាជន​ជាតិ​ចិន​ម្នាក់​ខាង​លេី​ បាន​និយាយ​ប្រាប់​ថា​គាត់​ត្រូវ​គេ​វាយ​ ហេីយ​ជនបង្ក​នាំគ្នា​រត់​គេច​ខ្លួន​អស់​ហេីយ​ ។ លុះ​ក្រោយមកសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នឹង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ទួលគោក​ តាម​ឃាត់​ជន​ជាតិ​ចិន​ចំនួន​១១នាក់​នៅ​ជិត​កន្លែង​កើត​ហេតុ​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ដេីម្បី​យក​ទៅ​សួរនាំ​នៅ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក​ភ្លាមៗ​ ។ 

ចំណែក​រថយន្ត​បង្ក​ខាង​លើ​ដែល​បេីក​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​ខូចខាត​អស់​ចំនួន​០៤ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​បង្ក​ខាង​លើ​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖