ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំArsenal ចុះហត្ថលេខាទិញខ្សែបម្រើស្លាប Madueke ពីតោខៀវ Chelsea

ចែករំលែក៖

 

ក្លឹបកាំភ្លើងធំ Arsenal បានប្រកាស      កាលពីថ្ងៃសុក្រខ្លួនបានចុះហត្ថលេខាទិញខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Noni Madueke ពីក្លឹបតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេលវែង។

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងរវាងគូប្រជែងនៅទីក្រុងឡុងដ៍ទាំងពីរមានតម្លៃ 48 លានផោន (64.5 លានដុល្លារ) សម្រាប់កីឡាកររូបនេះចុះកិច្ចសន្យារយៈពេល 5 ឆ្នាំផ្លាស់មកលេងឱ្យកាំភ្លើងធំ។

Madueke វ័យ 23 ឆ្នាំបានមកចូលរួមលេងជាមួយ Chelsea ដោយចេញពីក្លឹប PSV Eindhoven របស់ប្រទេសហូឡង់ក្នុងខែមករា ឆ្នាំ 2023 ក្រោយបានបង្ហាញខ្លួនចំនួន 92 ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន 20 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 9 ដង។

កើតនៅជាយក្រុង Barnet ភាគខាងជើងទីក្រុងឡុងដ៍ Madueke បានហ្វឹកហាត់នៅក្នុងសាលារបស់ Crystal Palace ហើយបន្ទាប់មកនៅ Tottenham Hotspur មុនពេលប្តូរទៅលេងនៅបរទេសទៅកាន់ក្លឹប PSV Eindhoven នៅអាយុ 16 ឆ្នាំ។

Madueke ដែល​គេ​ស្គាល់​ថា​ជា​កីឡាករអាចបញ្ជូន​បាល់​ដោយ​ផ្ទាល់យ៉ាងល្អ និង​ល្បឿន​របស់​គេ​មាន​លក្ខណៈ​លេចធ្លោ​នៅ​ស្លាប​ស្តាំ​សម្រាប់ Chelsea ប៉ុន្តែ​មាន​សមត្ថភាព​លេង​ទាំង​សងខាង។ ការមកដល់របស់គាត់អាចផ្តល់ឱ្យ Mikel Arteta នូវភាពបត់បែនដោយបន្ធូរបន្ថយបន្ទុកការងារលើខ្សែបម្រើស្លាបស្តាំ Bukayo Saka និងខ្សែបម្រើស្លាបឆ្វេង Gabriel Martinelli ដែលពួកគេទាំងពីរបានរងរបួសសរសៃពួរក្នុងពេលតែមួយក្នុងខែកុម្ភៈកាលពីរដូវកាលមុន។

Arsenal ចាប់ផ្តើមយុទ្ធនាការ Premier League 2025-26 របស់ពួកគេនៅថ្ងៃទី 17 ខែសីហា ជាមួយនឹងការដំណើរទៅកាន់ទឹកដីរបស់ Manchester United ។

 

 


ចែករំលែក៖