ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ Kawasaki បើកលឿន ចាប់ហ្វ្រាំងមិនទាន់ទៅបុកខ្ទប់រថយន្ដហ័្វត ខណះពេលបត់ឆ្លងផ្លូវបណ្ដាលរងរបួសធ្ងន់ធ្ងរ២នាក់

ចែករំលែក៖

រាជធានីភ្នំពេញ ៖ បុរស០២នាក់ ជិះម៉ូតូលឿន ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកផ្ទប់ជាមួយរថយន្តហ្វ័តដែលរថយន្តបត់ចូលបុរីចំពាក់កណ្ដាលរថយន្ដរងរបួសធ្ងន់ធ្ងរ០២នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងរថយន្ដសង្រ្គោះបន្ទាន់ដឹកទៅមន្ទីពេទ្យ ។ 

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​ ០៩ នឹង ៥០នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៣​ សង្កាត់​ច្រាំង​ចំរេះ​ទី១​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ។ 

ប្រភពព័ត៍មានពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានបុរស ០២នាក់​ជិះ​ម៉ូតូ​ធំ ម៉ាក Kawasaki ពណ៍បែតងលាយខ្មៅ ពាក់​ផ្លាកលេខ​ ភ្នំពេញ​ 1JZ-8648 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿនលឿន​ តាមបណ្តោយផ្លូវលេខ ១០០៣ ថ្មី ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចក្លោងទ្វារ បុរី វិមានភ្នំពេញ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Ford Ranger XL ពណ៍ស ពាក់​ផ្លាកលេខ​ ភ្នំពេញ​ 2AT-5636 ធ្វើដំណើរតាមផ្លូវ១០០៣ថ្មី ទិសដៅពីជើងមកត្បូង បត់ឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ បង្កអោយ បុរស០២នាក់ ដែលជិះម៉ូតូ បុកខ្ទប់ទ្វារជាប់រថយន្ត រងរបួសធ្ងន់ ម្នាក់ នឹង ម្នាក់ទៀតប្លោងរំលងរថយន្ដរងរបួស​ធ្ងន់​ធ្ងរ ភ្លាមៗនោះ សមត្ថកិច្ចរួមជាមួយកងអាវុធហត្ថ បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ 

ដោយឡែកម៉ូតូ ធំម៉ាកKawasaki ខូចខាតខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរតែម្ដង និងរថយន្ដហ្វ័តខ្ទេចទ្វារមួយចំហៀងផងដែរ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានធ្វើការទាក់ទងទៅសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖