ព័ត៌មានទាន់ហេតុការណ៍៖

Usyk ផ្តួល Dubois ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​ប្រាំ ឈ្នះខ្សែក្រវាត់ជើងឯកទម្ងន់ធ្ងន់ពិភពលោក

ចែករំលែក៖

កីឡាករវ័យ38ឆ្នាំ Oleksandr Usyk បានផ្តួលកីឡាករវ័យ27ឆ្នាំ Briton Daniel Dubois ក្នុងទឹកទីប្រាំនៃការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Wembleyនៅមុខអ្នកទស្សនា៩ម៉ឺននាក់ កាលពីថ្ងៃសៅរ៍ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រដាល់ពិភពលោកទម្ងន់ធ្ងន់គ្មានជម្លោះម្តងទៀត។

ជ័យជម្នះនេះបានធ្វើឱ្យ Usyk រក្សាខ្សែក្រវាត់ WBC, WBA និង WBO របស់គាត់ឡើងវិញ ហើយដណ្តើមបានខ្សែក្រវាត់ IBF ដែលគាត់បានទំនេរកាលពីឆ្នាំមុន មុនពេលការប្រកួតឡើងវិញជាមួយ Tyson Fury ដោយ Dubois បានដំឡើងតំណែងជើងឯក ហើយបន្ទាប់មកការពារតំណែងជើងឯកជាមួយ Anthony Joshua កាលពីខែកញ្ញាឆ្នាំមុន។

ជំនាញរបស់កីឡាករ​អ៊ុយក្រែន Usyk ត្រូវបានបង្ហាញឱ្យឃើញតាំងពីដើមទឹកដំបូងមក ខណៈដែលគាត់បានដើរថយក្រោយធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានភាពងាយស្រួលបោកបញ្ឆោត ដោយចុងក្រោយគាត់អាចវាយចូលថ្គាមរបស់គូប្រកួតសញ្ជាតិអង់គ្លេសដែលមានអាយុតិចជាងគាត់ 11 ឆ្នាំឱ្យសន្លប់។

Usyk បាន​និយាយ​បន្ទាប់​ពីការប្រកួតចប់ថា​ “ជ័យ​ជម្នះ​គឺ​សម្រាប់​ប្រជាជន​របស់​ខ្ញុំ លេខ 38 គឺ​គ្រាន់​តែ​ជា​លេខ​ក្មេង​ប៉ុណ្ណោះ។ 38ឆ្នាំនៅតែ ជា​យុវជន។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ អរគុណ Wembley ខ្ញុំមិនចង់បានអ្វីបន្ទាប់ទេ នេះគឺគ្រប់គ្រាន់ហើយ។ ខ្ញុំ​ចង់​សម្រាក​ឥឡូវ​នេះ ខ្ញុំ​ចង់​ទៅផ្ទះ​សម្រាប់​គ្រួសារ និង​ប្រពន្ធ និង​កូន​របស់​ខ្ញុំ។ការប្រកួតបន្ទាប់ទៀតរបស់ខ្ញុំអាចថាប៉ះជាមួយTyson Fury  ឬ Anthony Joshua ឬ Joseph Parker ខ្ញុំមិនអាចនិយាយបានទេ ព្រោះខ្ញុំចង់ទៅផ្ទះសិន”។


ចែករំលែក៖