ប្រទេសថៃ៖ នៅរសៀលថ្ងៃទី ២៤ ខែ កក្កដា នេះ មានយ៉ាងហើចណាស់ក្រុមយោធាថៃប្រមាណ ១៩នាក់បានរងរបួសធ្ងន់ស្រាល និងមានម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពី តៃកុងឡានស្ទូចថៃកង់១០ដែលតៃកុង ងងុយដេក រេចង្កូតទៅបុកពីក្រោយរថយន្តក្រុមយោធាថៃដែលចេញពីជំរុំហ្វឹកហ្វឺនសង្គ្រាម។
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យទាហាន ១៩នាក់រងរបួស និងអ្នកដំណើរម្នាក់ស្លាប់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃរថយន្តស្ទូចកង់១០ បានបើកទៅបុកពីក្រោយរថយន្តដែលកំពុងដឹកយោធាថៃចេញពីពីជំរុំហ្វឹកហ្វឺនសង្គ្រាមពិសេសបុកនៅត្រង់ចំណុច Ban Thanon Phat ភូមិ Thungich ។
ផ្សាយទៀតថា ៖ ជនរងគ្រោះទាំង២នាក់ជិះក្នុងរថយន្តស្ទួចកង់ ១០ មានម្នាក់ដែលអង្គុយជិតតៃកុងជាប់ក្នុងឡាន និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ចំណែកតៃកុងឡានបានរត់គេចខ្លួនភ្លាមៗ ។
សាក្សីនៅកន្លែងកើតហេតុបានអះអាងទៀតថារថយន្តយោធាថៃមួយគ្រឿងបានឈប់នៅចិញ្ចើមផ្លូវ មុនពេលត្រូវរថយន្តកង់១០ បើកក្នុងល្បឿនលឿនបុកពីក្រោយមួយទំហឹង បណ្តាលឲ្យឡានដឹកក្រុមយោធាថៃក្រឡាប់។ អ្នកបើកបរឡានកង់១០រត់គេចខ្លួន ធោធាដែលស្លាប់គឺគាបជាប់ក្នុងកាប៊ីនឡាន៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច