ព័ត៌មានទាន់ហេតុការណ៍៖

Breaking News : រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អះអាងថា មេដឹកនាំកម្ពុជា និងថៃ ព្រមព្រៀងជួបគ្នានៅថ្ងៃចន្ទ នៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ :  នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីថៃ នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីពិភាក្សាគ្នារឿងជម្លោះព្រំដែន។

សូមបញ្ជាក់ថា , រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan​ បានប្រកាសឱ្យដឹងថា កម្ពុជា និងថៃ បានយល់ព្រមឱ្យម៉ាឡេស៊ី ធ្វើជាអ្នកសម្របសម្រួល ក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Reuters។

លោក Mohamad Hasan បានប្រាប់សារព័ត៌មានម៉ាឡេស៊ី Bernama នៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អះអាងថា មេដឹកនាំកម្ពុជា និងថៃ ព្រមព្រៀងជួបគ្នានៅថ្ងៃចន្ទ នៅម៉ាឡេស៊ី៕

ប្រភព៖ Bernama


ចែករំលែក៖