ប្រទេសម៉ាឡេសុី ៖ មេដឹកនាំកម្ពុជានិងថៃ ឯកភាពលើការចរចាបទឈប់បាញ់ ។ ការឯកភាពនេះ ធ្វើឡើងនៅក្នុងជំនួបចរចារវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Phumtham Wechayachai នៅលើទឹកដីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជំនួបមេដឹកនាំកម្ពុជា-ថៃនេះ មានសហអាម៉េរិកសហការរៀបចំជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងចិន។
កិច្ចប្រជុំបន្ទាន់រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ Phumtham Wechayachai នៅម៉ាឡេស៊ី ក្នុងថ្ងៃទី២៨ ខែកក្កដា បានចាប់ផ្តើមហើយ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
សូមបញ្ជាក់ថា ៖ ក្រោមការសម្របសម្រួលពីលោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងសហរៀបចំពីអាម៉េរិក ហើយមានការចូលរួមពីតំណាងចិន នៅថ្ងៃទី២៨ ខែកក្កដា កម្ពុជា និងថៃ ឯកភាពលើបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ក្រោយមានការយោគយល់រួមគ្នា។
លោក អាន់វ៉ា បានសរសើរថា ជំនួបនេះ ទទួលបានលទ្ធផលវិជ្ជមាន។ មេដឹកនាំទាំងពីរ បានបង្ហាញពីបំណងចង់មានបទឈប់បាញ់ភ្លាមៗ។
ពីកិច្ចប្រជុំនៅក្នុងទីក្រុង Putrajaya ដែលស្ថិតនៅភាគខាងត្បូងក្រុងគូឡាឡាំពួនេះ កើតមានក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានជំរុញឱ្យមានបទឈប់បាញ់៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច