ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​២គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ស្រាល​៣នាក់​

ចែករំលែក៖

ភ្នំពេញ​៖ម៉ូតូ​២គ្រឿង​ជិះ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​ ។ 

​ ហេតុការណ៍​នេះ​បាន​កើត​ឡេីង​នៅ​វេលា​ម៉ោង​១០និង​៣០នាទី​យប់​ ថ្ងៃ​ទី​៣០ខែ​កក្កដា​ឆ្នាំ​២០២៥​ ចំនុច​ផ្លូវ​១៩៩កែង​ផ្លូវ​៣២៨​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ ។ 

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​២នាក់​ជាអ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​អនឡាញ​ បានជិះ​ម៉ូតូ​ម៉ាក​ ស៊ុយ​សុគី​និច​ ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JV 3104 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៩ទិសដៅ​ពី​ លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​បុរស​ម្នាក់​ស្រវឹង​បានជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​1H 0962​បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៣២៨ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​និច​ចំពាក់​កណ្ដាល​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អ្នក​អង្គុយ​ខាង​ក្រោយ​រងរបួស​បាក់​ជើង​ខាង​ឆ្វេង​ ចំនែក​អ្នក​បេីក​ម៉ូតូ​របួស​តិចតួច​ អ្នក​ទាំង​២ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​  ។ 

​    ដោយ​បុរស​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​វិញ​របួស​បែក​ក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ដូច​គ្នា​  ។ 

​  ក្រោយ​កេីត​ហេតុ​មិន​ដោះស្រាយ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​វាស់​វែង​យក​មធ្យោបាយ​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​រង់ចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖