ព័ត៌មានទាន់ហេតុការណ៍៖

ថៃបាក់ស្រុតផ្លូវល្បឿនលឿន«តាក»ក្នុងជម្រៅ២.៥ម៉ែត្រ ខណៈអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានបញ្ជាក់ទៅឡើយ

ចែករំលែក៖

ប្រទេសថៃ៖ នៅរសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៥ នេះផ្លូវល្បឿនលឿនថៃតាកស្ថិតនៅក្នុងខេត្ត មេសត់ នៃខេត្តតាកប្រទេសថៃបានបាក់ស្រុតចុះទៅក្រោមក្នុងជម្រៅ ២.៥ម៉ែត្រ អាជ្ញាធរថៃបានអះអាងថាមុនពេលបាក់ស្រុតរថយន្តដែលធ្វើដំណើរឆ្លងកាន់បានបន្លឺសម្លេងជាខ្លាំង។

ភ្លាមៗអាជ្ញាធរថៃមិនបានបញ្ជាក់អ្នកស្លាប់ និងរបួស និងមូលហេតុនៃការបាក់ស្រុតនៅឡើយនោះទេដោយបច្ចុប្បន្នថៃបានបញ្ចូនមន្ត្រីជំនាញទៅជួសជុលផ្លូវ និងហាមឃាត់ការធ្វើដំណើរកាត់ផ្លូវបាក់ស្រុត។

មិនមានមូលហេតុណាមួយបញ្ជាក់ដាបាក់ស្រុកបណ្តាលមកពីអ្វីនៅឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖