ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលស្លាប់មួយរំពេច​ បន្ទាប់ពីជិះម៉ូតូប៉ះជាមួយរថយន្តដឹកអេតចាយ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានជិះម៉ូតូ​តាមដងផ្លូវទៅប៉ះជាមួយរថយន្តដឹកអេតចាយម៉ាក KIA បណ្ដាលឲ្យដួល​ សំណាងអាក្រក់ក៏ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច​ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ០៦និង៤០នាទីព្រឹក ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ​២០២៥​ ត្រង់ចំណុចលេីផ្លូវ១០៤​ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    សមត្ថកិច្ចជំនាញចរាចរណ៍​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្លោ​ បានឲ្យដឹងថា​បភាគីម៉ូតូរងគ្រោះមានគ្នា០៣នាក់​ ទី១- ឈ្មោះ ឃឿន សុខខៃ ភេទប្រុស​ អាយុ ២២ ភូមិបុស្សស្អំ ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង(អ្នកបើកម៉ូតូ ស្លាប់កន្លែងកើតហេតុ)​ ។ ទី២- ឈ្មោះ ឃឿន សុខុម ភេទប្រុស អាយុ ២០ ស្រុកកំណើតនៅខេត្តបាត់ដំបង (រួមដំណើរត្រូវជាប្អូនរងរបួសស្រាល)​ ។ និងទី៣ ឈ្មោះ អ៉ី ម៉ូរ៉ូស្សា ភេទ ប្រុស អាយុ៦០  (រួមដំណើរត្រូវជាឪពុក)រងរបួស្រាល​ ។ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ 1IY 3717​ ។ 

      ចំណែកភាគី រថយន្ដអេតចាយ ម៉ាក kIA ពណ៍ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2R-0769 អ្នកបើកបរ មិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន)

    សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​បានបញ្ចាក់​ តាមទិសដៅម៉ូតូ ពីលិចទៅកើត រថយន្ដអេតចាយ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្ដអេតចាយបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូជិះប៉ះចំកន្ទុយរថយន្ដអេតចាយពីក្រោយបណ្ដាយឲ្យខ្ទាតចូល រថយន្ដ១គ្រឿងទៀត មិនស្គាល់អត្ដសញ្ញាណ (សង្ស័យបែនដឹកដី)បណ្តាលឲ្យកិនស្លាប់មនុស្សម្នាក់នៅនឹងកន្លែង និងរងរបួសស្រាល០២នាក់​ ភ្លាមៗរថយន្តបង្កសង្ស័យជាបែនដឹកដីនោះបានបេីកគេចបាត់ស្រមោល​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញចរាចរណ៍ចុះដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តដឹកអេតចាយ​ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖