ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ សម្រាកបានជាង២ម៉ោងមកប្រចាំការបន្តទៀតជាមួយនឹងការ ពិនិត្យសភាពការណ៍ជួរមុខ , សម្តេចថា, ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជា វិញ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែសីហា បានបង្ហោះសារថា ក្រោយសម្រាកបានជាង២ម៉ោងយើងមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី

ដើម្បីជំរុញការស្នើសុំទៅកាកបាទ

ក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទី

ទាក់ទងដល់កងទ័ពកម្ពុជា១៨រូបដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃ

កងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀង

ឈប់បាញ់ចូលជាធរមានរយៈពេល

ប្រមាណ៨ម៉ោងដែលជាការបំពានលើ

កិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។

សម្តេចតេជោ ហ៊ុន សែន ថា ៖ ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជា

វិញ?

ដោយ ៖ សិលា


ចែករំលែក៖