ព័ត៌មានទាន់ហេតុការណ៍៖

នាវាណាមួយកំពុងជែងនាវាមួយទៀត ត្រូវរក្សាចម្ងាយពីនាវាដែលត្រូវជែងនោះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០៧​ ខែសីហា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ យោងតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា៨៩ បានចែងថា ៖ នាវាណាមួយកំពុងជែងនាវាមួយទៀត ត្រូវរក្សាចម្ងាយពីនាវាដែលត្រូវជែងនោះ។ 

នាវាត្រូវចាត់ទុកថាកំពុងជែង នៅពេលដែលនាវានោះបានទៅជិតនាវាមួយទៀត ឋិតនៅក្នុងទិសដៅ មានមុំធំជាង២២,៥ដឺក្រេ ចំហៀងខាងក្រោយនៃនាវានោះ។ ក្នុងទីតាំងនេះ នាពេលយប់នាវាកំពុងជែងអាចមើលឃើញតែភ្លើងកន្សៃ ដោយមិនមើលឃើញភ្លើងចំហៀងណាមួយរបស់នាវាត្រូវជែងឡើយ។ 

នៅពេលនាវាមានការសង្ស័យអំពីការកំពុងជែងនាវាមួយទៀត នាវាជែងត្រូវចាត់ថាជាករណីជែង និងត្រូវចាត់វិធានការស្របទៅតាមបទប្បញ្ញត្តិនាវាចរណ៍។ 

ការប្រែប្រួលទិសសង្កេតរវាងនាវាទាំងពីរជាបន្តបន្ទាប់ មិនធ្វើឱ្យនាវាជែងក្លាយជានាវាកាត់ទទឹងឡើយសម្រាប់ន័យនៅក្នុងបទប្បញ្ញត្តិនាវាចរណ៍ ឬធ្វើឱ្យនាវាជែងរួចពីកាតព្វកិច្ចរក្សាគម្លាតពីនាវាត្រូវជែងឡើយ លុះត្រាតែនាវាជែងត្រូវបានឆ្លងផុតពីនាវាដែលត្រូវជែង៕ដោយ​៖តារា​


ចែករំលែក៖