ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីចិន Wu Yanni មិន​ពេញ​ចិត្ត​នឹងលទ្ធផលទោះបីឈ្នះជើងឯកជាតិ​រត់ចម្ងាយឆ្លងឧបសគ្គ ១០០ ម៉ែត្រ

ចែករំលែក៖

កីឡាការិនីចិន Wu Yanni បានសម្តែងការមិនពេញចិត្តនឹងលទ្ធផលរបស់នាង បើទោះបីជាបានការពារតំណែងជើងឯករត់ប្រណាំងឆ្លងឧបសគ្គ 100 ម៉ែត្រដោយជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មជាតិកាលពីថ្ងៃទី 4 ខែសីហាក៏ដោយ។

Wu ទទួលបានចំណាត់ថ្នាក់លេខ 1 ដោយប្រើថិរវេលា 13.15 វិនាទី។ គូប្រជែងសំខាន់របស់នាងគឺ Liu Jingyang បានធ្លាក់ក្នុងឧបសគ្គទីប្រាំ ខណៈដែល Chen Yinfeng និង Lin Yuwei បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 និងទី 3 ។ ជ័យជម្នះ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត​អាយុ 28 ឆ្នាំ​របស់ Wu ។ 

យ៉ាង​ណា​មិញ Wu មិន​ពេញ​ចិត្ត​នឹង​ការ​លទ្ធផលរបស់​នាង​ឡើយ។ នាង​បាន​និយាយ​ក្រោយ​ការត់រ​ប្រណាំង​ថា “ការ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​គឺ​មិន​មែន​ជា​អ្វី​ដែល​គួរ​អបអរ​នោះ​ទេ។ ការឈ្នះជាមួយនឹងពេលវេលា 13.15 វិនាទី ខ្ញុំមិនអាចសប្បាយចិត្តជាមួយលទ្ធផលនោះទេ។ ខ្ញុំគិតថាការរត់របស់ខ្ញុំថ្ងៃនេះអន់ពេក។ សូមផ្តល់ពេលវេលាឱ្យខ្ញុំបន្ថែមទៀត” ។

នៅថ្ងៃបន្ទាប់ Wu បានចែករំលែកសារផ្ទាល់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនៅក្នុងការប្រកួតនាពេលខាងមុខ។

Wu បានឈ្នះ​ការ​រត់​ឆ្លង​កាត់​ចម្ងាយ 100 ម៉ែត្រ​ផ្នែក​នារី​ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ 2018, 2020, 2021, 2023, និង 2024។ នាងបានបង្កើតឯតទគ្គកម្មអាស៊ីក្នុងឆ្នាំ ២០២០ ជាមួយនឹងថិរវេលា ១៣.០៩ វិនាទី បន្ទាប់មកធ្វើឱ្យប្រសើរឡើងដល់ ១២.៨៧ វិនាទីក្នុងឆ្នាំ ២០២១ មុនពេលសម្រេចបាននូវថិរវេលាល្អបំផុតរបស់នាងគឺ ១២.៧៤ វិនាទីកាលពីឆ្នាំមុន។ Wu មិន​ទាន់​អាច​បំពេញ​តាម​ស្តង់ដារ​គុណវុឌ្ឍិ​ផ្ទាល់​ត្រឹម​១២.៧៣​វិនាទី​សម្រាប់​ការ​ប្រកួត​អត្តពលកម្ម​ពិភពលោក​ឆ្នាំ​២០២៥ ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​តូក្យូ​ក្នុង​ខែ​កញ្ញា​នេះ។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែមានសិទ្ធិក្នុងការចូលរួមដោយផ្អែកលើចំណាត់ថ្នាក់ពិភពលោក ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់ទី 30 ទូទាំងពិភពលោក និងទីពីរនៅអាស៊ី នៅពីក្រោយ Yumi Tanaka របស់ប្រទេសជប៉ុន។


ចែករំលែក៖