ខេត្តស្វាយរៀង:យ៉ាងហោចណាស់មានស្រ្តីម្នាក់បានស្លាប់និងរងរបួសប្រុសស្រី២នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ គួរអោយរន្ធត់ រវាងម៉ូតូ២គ្រឿងបុករថយន្តមួយគ្រឿងនៅក្រុងបាវិតបង្កការភ្ញាក់ផ្អើលទាំងក្បាលព្រលប់។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២៥នេះថា អ្នកស្លាប់មាន ឈ្មោះចាន់ សុខន ភេទ ស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃ លំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥វេលា ស្ថិតក្នុងភូមិ ថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ 125 ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1LQ 5648 បើកបរដោយឈ្មោះ វ៉ាន វិត ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ និងអ្នករួមដំណើរឈ្មោះ ចាន់ សុខន ភេទ ស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃ លំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើដំណើរពីជើងទៅត្បូង ពាក់មួកសុវត្តិភាពមានកញ្ចាស់មើលក្រោយ អ្នករួមដំណើរដោយឈ្មោះ ចាន់ សុខន ភេទ ស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិព្រៃ លំពែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង មកដល់ចំនុចកើតហេតុខាងលើបានបុកប៉ះ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S 9943 បើកបរពីត្បូងទៅ ជើង បើកបរឈ្មោះ ចឹប សាធារ ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព បណ្តាលអោយដួលទៅ លើផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងមិន ស្គាល់អត្តសញ្ញាណមិនស្គាល់ម៉ាក់បើកបរ ពីជើងទៅត្បូងបានកិនឈ្មោះ ចាន់ សុខន បណ្ដាលអោយស្លាប់ នៅកន្លែងកើតហេតុហើយបើករថយន្តរត់គេច ពីកន្លែងកើតហេតុបាត់តែម្តង ។
បច្ចុប្បន្ន រត្ថុតាងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សារ ទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ មូលហេតុ សម្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវ បន្តទៀតរកអ្នកបង្កហេតុខាងលើនេះ។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច