ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ត្រូវបានអាជ្ញាធរ និងកងកម្លាំងជំនាញចុះអន្តរាគមន៍បាញ់ពន្លត់

ចែករំលែក៖

កំពង់ចាម ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចក្បែរផ្សារធំ ស្ថិតក្នុងភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបណ្តាលមកការឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង ១៦:៤៥នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។

    នៅក្នុងប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍បន្ទាន់ភ្លាម និងបានសហការជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធ ដោយប្រើប្រាស់រថយន្តអគ្គិសនី ចំនួន៥គ្រឿង និងប្រើប្រាស់អស់ទឹក១៣សុឺទែន ទើបគ្រប់គ្រប់ស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១៧:៣០នាទី មិនបណ្ដាលឱ្យឆាបឆេះទៀត និងមិនបង្កឱ្យមានរបួសស្នាម និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ។

    សូមបញ្ជាក់ដែលថា ទំហំនៃការខូចខាត សមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងធ្វើការវាយតម្លៃ និង កំពុងបន្តនីតិវិធីស្រាវស្រាវស៊ើបអង្កេត បន្ថែមទៀតផងដែរ ៕ដោយ ៖ ភារ៉ា ដង្កោ

 


ចែករំលែក៖