ខេត្តកណ្ដាល៖ ផ្ទះឈើចំនួន ២ខ្នងនៅក្រុងតាខ្មៅបានឆេះខ្ទេចខ្ទីទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៩និង១៥នាទីព្រឹក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំង២គ្រួសារមានឈ្មោះ សឿន សុខណៃភេទស្រី អាយុ ៣៥ឆ្នាំនិងឈ្មោះ វ៉ាន់ សុខនឿន ភេទប្រុស អាយុ៤២ ឆ្នាំ។ អគ្គិភ័យនេះបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន រួមមានផ្ទះឈើជញ្ជាំងស័ង្កសីទាំង ២ខ្នង, ម៉ូតូចាស់ ២គ្រឿង, សម្ភារៈផ្ទះបាយ និងសម្លៀកបំពាក់មួយ ចំនួន។ មូលហេតុគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។
ក្រោយហេតុការណ៍កើតឡើង កម្លាំងអន្តរាគមន៍មានក្រុមប្រឹក្សាសង្កាត់, មេភូមិ, អនុប្រធានភូមិ និងប្រជាការពារ បាននាំគ្នាយកម៉ាស៊ីនបូមទឹក និងដងទឹកជះរហូតដល់ភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង ១០:០០នាទីថ្ងៃដដែល៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច