ព័ត៌មានទាន់ហេតុការណ៍៖

លួចចូលហាងគេកំពុងរុះរើ និងដុតខ្សែភ្លើងយកស្ពាន់ បង្កេីតជាផ្សែងខ្មៅហុយពាសពេញផ្ទៃមេឃ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ឃើញឱកាសស្ងាត់ លួចចូលហាងគេកំពុងរុះរើ ដុតខ្សែភ្លើង ដើម្បីយកស្ពាន់បង្កើតជាផ្សែងខ្មៅពាសពេញផ្ទៃមេឃ ដោយបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣រសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវលេខ ៣១៣ ក្នុងសង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

    តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា ហាងកាហ្វេខាងលើនេះ ម្ចាស់កំពុងធ្វើការរុះរើឥវ៉ាន់ ទំនងដើម្បីផ្លាស់ប្តូរទីតាំង ប៉ុន្តែនៅវេលាកើតហេតុ មិនមានមនុស្សមកជញ្ជូនឥវ៉ាន់ ដែលសេសសល់នោះឡើយ ។ ខណៈនោះក៏មាន បុរសម្នាក់បានលួចរត់ចូលទៅខាងក្នុងហាង ឡើងទៅជាន់ឡៅតឿ ធ្វើសកម្មភាពដុតខ្សែភ្លើង យកស្ពាន់បង្កើតជាផ្សែងហ៊ុយខ្មួលខ្មាញ់ បង្កអោយមានការឆោរឡោរតែម្តង សំណាងល្អ ត្រូវបានពលរដ្ឋ នឹងអាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់ទាន់ពេលមិនបង្កអោយមានអណ្តាតភ្លើងឆាបឆេះរាលដាលនោះឡើយ ។

    បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការខណ្ឌទួលគោក បានប្រគល់បុរសខាងលើ អោយទៅសមត្ថកិច្ច ដើម្បីបន្តនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖