ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអធិការកិច្ចម្នាក់ដឹកពលកតឆ្លងដែនខុសច្បាប់ទៅស្រុកថៃនិងពលករ ៩ នាក់ត្រូវកម្លាំងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ

មន្ត្រីអធិការកិច្ចម្នាក់ ឈ្មោះអ៊ុន ពៅ ត្រូវកម្លាំងបានកងរាជអាវុធហត្ថស្រុកម៉ាឡៃធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែសីហាឆ្នាំ ២០២៥ វេលាម៉ោង៧,៥៥នាទីយប់  ពាក់ព័ន្ធនឹងបទល្មើសដឹកពលករ ខ្មែរបំរ៉ុងនាំឆ្លងដែនចេញទៅប្រទេសថៃ។

ក្នុងសកម្មភាពដែលកម្លាំងរាជអាវុធហត្ថ ឃាត់រួមមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌឺ(Highlander)ពណ៍ស្ករ ស្លាក់លេខ កំពង់ឆ្នាំង 2C-8747 នឹងប័ណ្ណសម្គាល់ខ្លួនមួយសន្លឹក ជាមន្ត្រីអធិការកិច្ច។ 

នៅក្នុងរថយន្តកម្លាំងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនពលករចំនួន ៩ នាក់ មានឈ្មោះ÷

១/ អឹម អៀ ភេទប្រុស អាយុ៣៦ ខេត្តកំពង់ចាម 

២/ ជ័យ នៀត ភេទស្រី អាយុ២៨ កំពង់ចាម

៣/ ចាន់ ស្រស់ ភេទស្រី អាយុ៣៤ ខេត្តកំពង់ធំ

៤/ អេង ប៊ុនសាន ភេទប្រុស អាយុ៤៤ កំពង់ធំ

៥/ ស្រី ចាន់ ភេទប្រុស អាយុ៤៥ បន្ទាយមានជ័យ

៦/  ដន សុភក្រ្ត ភេទប្រុស អាយុ២១ កំពង់ចាម

៧/ លី អៀង ភេទប្រុស អាយុ៣៩ បាត់ដំបង

៨/ ថន ធូ ភេទប្រុស អាយុ៣២ បន្ទាយមានជ័យ

៩/ ចន ចាន់ ភេទស្រី អាយុ៣៤ បន្ទាយមានជ័យ។

ក្រោយពីបានធ្វើការសាកសួរពលករទាំង ៩ នាក់ត្រូវបានកម្លាំងរាជអាវុធហត្ថអប់រំណែនាំ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

ចំណែកឯម្ចាស់រថយន្តដែលជាមន្ត្រីអធិការកិច្ចត្រូវបានកម្លាំងកងរាជអាវុធហត្ថ កសាងឯកសារបញ្ជូនទៅ រាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តនីតិវិធីច្បាប់។វណ្ណា


ចែករំលែក៖