ព័ត៌មានទាន់ហេតុការណ៍៖

កុមារពីរនាក់ជិះកង់លេងតាមមាត់ព្រែក រួចចុះលាងជើងច្រាំងបេតុង រអិល ធ្លាក់ចូលក្នុងទឹកព្រែកលង់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ស្ត្រីជាម្តាយទ្រហ៊ោយុំរហូតសន្លប់បាត់ ស្មារតី ដោយកូនប្រុសកំពុងពេញស្រលាញ់ ក្រោយជិះ កង់លេងជាមួយមិត្តភក្រហើយបានចុះលាងជើង ច្រាំងព្រែកចាក់បេតុងក៏រអិល ធ្លាក់ចូលក្នុងទឹកព្រែកបណ្តាលលង់ស្លាប់យ៉ាងអាណោចអាធម្ម។ ហេតុការណ៍ដ៏រន្ធត់ស្លុតចិត្តនេះបានកើតឡើង កាលវេលាម៉ោង១៨និង ១៥ នាទី ល្ងាចថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥នៅចំណុចព្រែកចាបយំស្ថិតក្នុងភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី បាំង មិនា នាយប៉ុស្តិ៍នគរបាលកំពង់ សំណាញ់បានប្រាប់ឱ្យដឹងថា កុមារារងគ្រោះឈ្មោះ ម៉ាប់ ប៊ុនឡុងអាយុ១២ឆ្នំា មានទីលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងជាសិស្សថ្នាក់ ៦ នៃសាលាបឋមសិក្សា ព្រែកសំរោង មានម្តាយជាស្ត្រីមេផ្ទះ និងមានឪពុក ជាកងទព័ជួរមុខឈរជើងនៅតំបន់ប្រាសាទព្រះវិហារ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុ គេឃើញ កុមាររងគ្រោះ ជាមួយមិត្តភក្តិម្នាក់ទៀត បានជិះកង់ម្នាក់មួយតាមមាត់ព្រែកចាបយំ ដែលមានចម្ងាយពីផ្ទះ ប្រហែល ២គីឡូម៉ែត្រ។ លុះពេលមកដល់ ចំណុចកើតហេតុ កុមារទាំងពីរក៏បានទុកកង់នៅមាត់ព្រែកខាងលើ ហើយនាំគ្នាចុះតាមច្រាំងព្រែកដែលខាង ក្រោមមាន ចន្លោះលូមួយ ដើម្បីលាងជើង ក៏ស្រាប់កុមាររងគ្រោះរអឹលជើងធ្លាក់ចូលក្នុងទឹកព្រែក រីឯកុមារម្នាក់ ទៀតបានប្រឹងរត់ឡើងមកខាងលើស្រែកហៅឱ្យគេជួយ  ពេលនោះក៏មានអ្នកចុះក្នុងទឹករាវរក និងបង់សំណាញ់ ស្វែករកកុមាររងគ្រោះ តែរកមិនឃើញ   

រហូតដល់យប់ អាជ្ញាធរនិងសមត្ថកិច្ច មានចងខ្សែ

សណ្តូងថ្ម និងដាក់ផ្លែសន្ទូច ទម្លាក់ចុះក្នុងទឹកហើយអូសសង្ខាងព្រែក និងចុងក្រោយក៏បានប្រើម៉ាស៊ីនខ្យល់ចុះទឹកក៏រកឃើញសពកុមាររងគ្រោះនៅចម្ងាយពីទីតាំងរអិលជើងធ្លាក់ចម្ងាយ៥០ម៉ែត្រ នៅវេលាម៉ោង១៩ និង ៤២នាទីថ្ងៃដដែល និងបានស្រង់យកសពមកលើ គោកដាក់លើរថយន្តដឹក សពកុមាររងគ្រោះទៅលំនៅដ្ឋាន និងបានជូនដំណឹងទៅឪពុកនៅសមរភូមិបានអនុញ្ញាតិច្បាប់ពីលោកមេបញ្ជាការ ធ្វើដំណើរពីប្រាសាទព្រះវិហារមក ក្រុងតាខ្មៅទាំងយប់ដើម្បីមកធ្វើបុណ្យសពកូនប្រុស  


ចែករំលែក៖