ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមរាលដាលដល់ផ្ទះប៉ះកង់កង់ឡានយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់បានដុតសំរាមក្បែរកង់ឡានហៀយចូលទៅដេកក្នុងផ្ទះបាត់មួយសន្ទុះក្រោយមកស្រាប់តែរាលដាលដល់ផ្ទះឆេះយ៉ាងផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍​ នៅម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០២៥ ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ ម្ចាស់ផ្ទះបានដុតសំរាមនៅក្បែរកង់ឡានចាស់ៗ​ ហៀយក៏ចូលទៅដេកក្នុងផ្ទះបាត់​ បន្តិចក្រោយ អណ្តាតភ្លើងបានឆេះរាលដាលខ្លាំង ទៅដល់កង់រថយន្តនិងជុំវិញទីតាំង។ ហើយ ប្រជាពលរដ្ឋជិតខាងឃើញហេតុការណ៍ បានរត់ទៅស្រែកហៅម្ចាស់ផ្ទះ និងទាក់ទងសមត្ថកិច្ចមូលដ្ឋានសុំជំនួយរថយន្តពន្លត់អគ្គីភ័យ។

សមត្ថកិច្ចមូលដ្ឋានទាក់ទងកម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿង មកអន្តរាគមន៍បាញ់ទឹក។ 

ក្រោយជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យត្រូវបានពន្លត់ចប់ ដោយប្រើទឹកច្រើនគ្រឿងសម្ភារៈខូចខាតមួយចំនួនធំ និងខូចខាត រថយន្តប៉ះកង់រថយន្តចល័តមួយគ្រឿង ចំណែកបុរសជាម្ចាស់ផ្ទះ សមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត៕ ដោយ ៖សុខាសែនជ័យ


ចែករំលែក៖