ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាព ! អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកស្រី ជុន ប៉ូរ៉ានី បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង ខេត្តព្រៃវែង ( កម្ពុជាត្រូវការសន្តិភាព )

ចែករំលែក៖

ខេត្តព្រៃវែង ៖ យើងគាំទ្របទឈប់បាញ ! កម្ពុជាត្រូវការសន្តិភាព ! នេះជាសារសំឡេងរបស់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ប្រមាណជាង ១មុឺននាក់ !

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកស្រី ជុន ប៉ូរ៉ានី បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង ខេត្តព្រៃវែង។ 

នៅក្នុងពិធីនេះ មានព្រះសង្ឃ មន្រ្ដីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សា និងប្រជាពលរដ្ឋប្រមាណ១មុឺនអង្គនាក់និមន្ត និងចូលរួមផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖