ព័ត៌មានទាន់ហេតុការណ៍៖

ខឹងរឿងកែខោមិនព្រមកែ,ចេញមក​វិញដេញវាយគ្នាផ្អេីល​កម្មករ-កម្មកា​រិនីរោងចក្រ​ រត់ជាន់គ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ អនុវត្ដតាមការដឹកនាំបញ្ជាពី​ លោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​កំលាំងជំនាញការិ​យាល័យព្រ​ហ្មទណ្ឌកម្រិតស្រាល​ និងកំលាំងអធិការដ្ឋាននគរបាល

ស្រុ​កសំរោងទង​ បានចុះស្រាវជ្រាវករ​ណីក្រុមក្មេងទំនេី​ងដែល​បង្កហិង្សាដេញវាយគ្នាមុខរោ​ង​ចក្រ​ ក្រោយទំនាស់ពាក្យសម្ដីគ្នានៅក្នុងរោងចក្ររឿងស្នេីឲ្យ​កែសម្រួលខោដែលខូចតែភាគីម្ខាង​ប្រកែ​កថាមិនធ្វេីនោះទេ​ ហ្អែងថៅកែអញមែន​?។

ផ្អែកតា​ម​គណនី​ហ្វេស​ប៊ុកឈ្មោះ ឌីណាក្មេងតូច KH ថ្ងៃទី​១៦​ខែសីហាឆ្នាំ២០២៥ដែលបា​នបង្ហោះអំពីសកម្មភាពក្មេ​ង​ទំនើង ២​ក្រុមមានគ្នាប្រមាណ២០នាក់បាន​យកមួកសុវត្ថិភាព​ ដុំថ្ម​ គប់គ្នាទៅវិញទៅ​មកនៅចំណុចមុខរោងចក្រហ៊ីរ៉ូតា ទី​តាំងស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុ​ក​សំរោងទង ខេត្ដកំពង់ស្ពឺ ជាប់ផ្លូវជា​តិលេខ៤​ គ្រោងផ្លាស់ប្ដូរឈ្មោះ​នៅ​ពេលខាងមុខ។ 

លោកវរសេនី​យ៍ឯ​ក​ ឃុត​ សុផល​ អ​ធិការ​នគរបាលស្រុ​កសំ​រោងទង​បានឱ្យដឹងថា​ ដោយមានកិច្ចស​ហ​កា​រ ដឹកនាំពីកំ​លាំងជំនាញ​ព្រហ្មទណ្ឌក​ម្រិតស្រាល​ កំ​លាំងនគរបាលស្រុ​ក​សំរោងទង​ កំណត់បានមុខ​ស​ញ្ញាជន​បង្កចំនួន៦នាក់​៖

[១]-ឈ្មោះ អ៉ឺន សុភី ហៅក្រូច ភេទប្រុស អាយុ ២២​ឆ្នាំ កាន់មួកកូប​ សុវត្ថិភា​ព [២]-ឈ្មោះ ណេន សុវណ្ណារី ហៅរី ភេទប្រុស អាយុ ១​៩​ឆ្នាំ​ អ្នកកាន់ដុំថ្ម [៣]-ឈ្មោះ ឃ្លោក គង់ ហៅ​ញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករេីសយកដុំថ្មគប់  ភាគីម្ខាងទៀត​[១]-ឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ ២​២​ឆ្នាំ កាន់កាំបិតបុ័ងតោ [២]​-ឈ្មោះ ភឿន ភ័ក្រ្ត ភេទប្រុស អាយុ ២០ឆ្នាំ កាន់មួកសុវត្ថិភាព [៣]-ឈ្មោះ ភឿន សុភា ភេទប្រុស អា​យុ ១៨ឆ្នាំ កាន់មួកកូបសុវត្ថិភាព។ 

តាមការសា​កសួរ​ ភាគី​ទាំងសងខាង​សុទ្ធតែទទួលស្គាល់ថា​ ពួកគេពិតជា​មានទំនាស់ពាក្យ សម្ដីប្រាកដមែននិងបានធ្វេីសកម្មភាពប្រ​យុទ្ធគ្នាដោ​យចង់ដឹងថា​ អាណាខ្លាំងជា។

ប្រតិបត្ដិការខាងលេី​ សមត្ថកិច្ចជំនា​ញ​ដកហូតម៉ូតូ​៤​គ្រឿង និងមួក​សុវត្ថិភាពចំនួន៤​ និងបានកសាងសំ​ណុំរឿងបញ្ជូនទៅ​ការិយាល័យព្រ​ហ្មទណ្ឌ​នៃស្នងការដ្ឋាននគរបាល​ខេត្ដ​ បន្ដនីតិវិធី៕


ចែករំលែក៖