ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងរុស្ស៊ីចាប់ផ្តើមលើកឡើងល័ក្ខខ័ណ្ឌដោយឡែកពីគ្នាជុំវិញកិច្ចជំនួបចរចារវាងប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ លោក Donald Trump ប្រធានាធិបតី អាមេរិក បាន ថ្លែង នៅ ថ្ងៃទី ១៩ ខែ សីហាថា  អាមេរិក នឹង ជួយ ដល់ កិច្ចការ ពារ របស់ អ៊ុយក្រែន តែ មិន ចាត់បញ្ជូនកងកម្លាំង ជើងគោកទេ លោកបាន បញ្ជាក់ ឡើងវិញថា អ៊ុយក្រែន នឹងមិន ទទួលបាន ការអនុញ្ញាត ឱ្យ ចូលរួម អង្គការ ណាតូ នោះទេ។ មុន កិច្ច ជំនួប ត្រីភាគី អាមេរិក -រុស្ស៊ី -អ៊ុយក្រែន លោក សង្ឃឹម ថា មេដឹកនាំ រុស្ស៊ី និង អ៊ុយក្រែន ធ្វើ កិច្ច ជំនួបទ្វេភាគីសិន។

 លោក Sergei Lavrov  រដ្ឋមន្ត្រី ក្រសួង ការបរទេស រុស្ស៊ី បាន ថ្លែង នៅ ថ្ងៃដដែល ថា   រាល់ កិច្ចព្រមព្រៀង សន្តិភាព ណាមួយ ស្តីពី បញ្ហា អ៊ុយក្រែន សុទ្ធតែ ចាំបាច់ ត្រូវ ធានា ជាក់លាក់ ដល់ សន្តិសុខ របស់ រុស្ស៊ី ភាគី រុស្ស៊ី មិន បដិសេធ របៀប ចរចា ណាមួយ នោះទេ  មិនថា ត្រីភាគី ឬ ទ្វេភាគី គឺ ត្រូវ ធ្វើ ជា បណ្តើរៗ ដោយ ចាប់ផ្តើម ពី អ្នកជំនាញការ បន្ទាប់ ពី ឆ្លង ផុត ដំណាក់កាល ដ៏ ចាំបាច់ ទាំងអស់ ហើយ  ទើប ឈានដល់ ជំនួប កំពូល ៕

ប្រភព ៖ (CCFR)


ចែករំលែក៖