ព័ត៌មានទាន់ហេតុការណ៍៖

អាថ៌កំបាំងមែន​ មានដីកាចាប់ខ្លួនរហូត​៥ដីកា​ តែគេច​ខ្លួនបានរហូត​ ទេីបនៅពេល​នេះត្រូវអស់លក្ខ័ហេីយ​

ចែករំលែក៖

ខេត្តបាត់ដំបង÷ពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ ស្រប តាមអនុ​សសាសន៍ នាយឧត្តម​សេនីយ៍​ ស​ ថេត​ អគ្គ ស្នងការនគរ​បាលជាតិ​ និងតាមការចង្អុល​ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ ​ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកវរសេ​នីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការងារប្រ​ឆាំងគ្រឿង ញៀន​ ដឹកនាំកម្លាំងក្នុងផែនឆ្មក់បង្រ្កាបនិងចាប់ខ្លួនពិរុទ្ធជនឈ្មោះ​ សេក​ វិទូ​ ភេទប្រុស​អាយុ​៤១ឆ្នាំរស់នៅភូមិតាព្រួច​ សង្កាត់ក្តុលដូនទាវ​ ក្រុងនិងខេត្តបាត់ដំបង​ ខណៈដែលរូបគេលបលួចចូលមកក្នុងមូល​ដ្ឋានពេល យប់។ 

សេក​ វិទូ​ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានក្រុងបាត់ដំបង​នាពេលកន្លងមក​ ដែលរូបគេមានដីកាចាប់ខ្លួន​របស់តុលាការចំនួន០៥ដីកា​ ពី​ឆ្នាំ២០​២៣​រហូតដល់ឆ្នាំ២០២៥​ តែកន្លងទៅតាមចាប់មិនបាន ។ 

តាមការបញ្ជាក់របស់មន្រ្តីអ្នកអនុវត្តជំនាញនេះផ្ទាល់បានឱ្យដឹងថា​ មុខ​សញ្ញាដ៏សកម្មមួយនេះ​ តែងគេចផុតពីប្រតិបត្តិការរបស់សមត្ថកិច្ចជាបន្តបន្ទាប់នាពេលកន្លងមក​ ពោលគេចល័ត​ ចេញ​ ចូលក្នុងមូលដ្ឋានដោយស្ងៀមស្ងាត់​ ​និងពេលយប់​តែបុណ្ណោះ​  ឬក៏បាត់មុខរយៈពេលវែងពីមូលដ្ឋាន​ ដែលជាហេតុបង្កឱ្យគេ​មាន​ឱកាសប្រព្រឹត្តសកម្មភាពល្មេីសជាបន្តបន្ទាប់បាន​ តែពេលនេះ​ ត្រូវបានជាប់អន្ទាក់សមត្ថ​កិច្ចដោយពុំអាច​ រួចខ្លួនបានទៀតឡេីយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកាលពីថ្ងៃទី១៩ខែ​ សីហា​ ឆ្នាំ២០២៥​ កន្លងមកលោកឧត្តម សេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ បានដាក់ជាវិធានការសំខាន់ដល់មន្រ្តីក្រោមឱវាទ​ ត្រូវស្រាវជ្រាវនិងចាត់ការស្វែងរកច-ាប់ខ្លួនជនល្មេីសដែលមានក្នុងដីកាឱ្យបានទោះ​ ជារូបគេគេចខ្លួនទៅដល់ទីណាក៏ដោយ៕


ចែករំលែក៖