ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២៣ ខែសីហា ស្អែកនេះ ! ព្រះករុណា និងសម្តេចព្រះមហាក្សត្រី នឹងយាងទៅចិន ដើម្បីពិនិត្យព្រះរាជសុខភាព

ចែករំលែក៖

ភ្នំពេញ ៖ អង្គព្រះមហាក្សត្រ មានព្រះរាជឱង្ការក្នុងព្រះរាជសារថា៖« នៅក្នុងឱកាសអវត្តមាន របស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។»។ ដូច្នេះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ចាប់ពីថ្ងៃទី២៣ ខែសីហា។

បើតាមព្រះរាជសារឡាយព្រះហត្តលេខានៅថ្ងៃទី២០សីហា ដោយព្រះករុណ ក្នុងអំឡុង ពេលព្រះអង្គ មិនមានព្រះរាជវត្តមាន នៅក្នុងប្រទេស សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖