ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងខូចខាតទាំងស្រុងឆក់យកជីវិតស្ត្រីម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

កណ្ដាល៖ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលែបត្របាក់ស្ទើរទាំងស្រុង និងបានឆក់យកជីវិតស្ត្រីជាជនពិកាម្នាក់ទៅជាមួយ ដោយសារឆ្លងចរន្តអគ្គិសនី ។ ករណីនេះបានកើតឡើង ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៥ ម៉ោង១១នឹង៣០នាទី នៅភូមិដើមមៀន សង្កាត់ដើមមៀន   ក្រុងតាខ្មៅ ខេត្តកណ្ដាល។

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ នឹងជាម្ចាស់ផ្ទះ ឈ្មោះឡា មុំ ភេទស្រី អាយុ៧៥ឆ្នាំជាជនពិការ)បានស្លាប់ក្នុងពេលកើតហេតុ។ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរ នៅផ្ទះ។ ការខូចខាតរួមមាន៖ ស្លាប់ម្ចាស់ផ្ទះ១នាក់ស្រីដែលជាជនពិការ

-ផ្ទះ0១ខ្នង(ខ្ពស់ធ្វើបេតុងក្រោម ឈើលើ ប្រក់ក្បឿងទំហ៊ុំ ១០ម×១២មឆេះទាំងស្រុង -ម៉ូតូចំនួន០១គ្រឿង -សម្ភារៈផ្ទះបាយ និងសម្លៀកបំពាក់ប្រើប្រាស់លុយកាក់មួយចំនួន(មិនទាន់ដឹងចំនួនច្បាស់លាស់) ។

     ក្នុងហេតុការណ៍ខាងលើនេះ កម្លាំងអន្តរាគមន៏ប្រើប្រាស់មធ្យោបាយរថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿងក្នុងនោះ -រថយន្តអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន០៣គ្រឿង និងរថយន្ត

ពន្លត់អគ្គីភ័យនៃបញ្ជាការដ្ឋានអង្គរក្សចំនួន០១គ្រឿងប្រើប្រាស់ទឹក០៤ស៊ីទែនទើបរលត់ជាស្ថាពរនៅវេលាម៉ោង១២នឹង៣០នាទីថ្ងៃខែឆ្នាំ ដដែល។ មូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕


ចែករំលែក៖