ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៖

ចែករំលែក៖

 

យោងតាមកម្មវិធីដែលបានឯកភាពគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទីព្រឹកនេះ   កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃនឹងចាប់ផ្តើមដំណើរការ។ 

កិច្ចប្រជុំលើកនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ។ 

យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ អាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។

ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ 

 

Spokesperson of the Ministry of National Defense of the Kingdom of Cambodia :

According to the program agreed by both sides, the Secretariat Meeting of the Cambodia-Thailand Regional Border Committee (RBC) between Cambodia’s Military Region 5 and Thailand’s Commander of the Chanthaburi-Trat Border Defense Command will be held today in Pailin Province, with Cambodia as the host.

It is anticipated that this meeting will yield more positive outcomes, encouraging both parties to fully and effectively implement the ceasefire, which will lead to peace, stability, and the restoration of relations between the two nations at the soonest possible.

August 24, 2025


ចែករំលែក៖