ភ្នំពេញ ៖ បុរស០២នាក់ ជិះតាមផ្លូវ ៦០ម៉ែត្រ ក៏ស្រាប់តែឭររថយន្តស្ទូច បើកស្របគ្នា បត់ត្រឡប់ក្រោយបណ្តាលអោយបុរស បាក់ក៎ស្លាប់ម្នាក់ នឹង រងរបួសធ្ងន់ ម្នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០១ នឹង ៣៣នាទីរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្បែរស្តុបព្រែកហូរ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មានបុរស០២នាក់ ជិះម៉ូតូ សង់ឌ្រីម ឆ្នាំ២០២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LO-4442 ជិះឌុបគ្នា បើកបរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ បើកបរស្របគ្នាជាមួយឃើញរថយន្តមួយគ្រឿង ប្រភេទស្ទូច មិនចាំស្លាកលេខ ខណៈនោះរថយន្តស្ទូច បានបត់ត្រឡប់ក្រោយ បង្កអោយបុរសជាអ្នកជិះម៉ូតូ ទៅបុកពីក្រោយផ្នែកខាងឆ្វេង នៃរថយន្តពេញទំហឹង បណ្តាលអោយបុរសជាអ្នកឌុប បាក់ក៎ស្លាប់ភ្លាមៗ ជាប់ជាមួយម៉ូតូ ។ ចំណែកអ្នកអង្គុយក្រោយ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ស្របពេលនោះ រថយន្តស្ទូច បើករត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ។ ភ្លាមៗ ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច កំពុងព្យាយាមទំនាក់ទំនងស្វែងរកសាច់ញ្ញត្តិ ដើម្បី មកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងនៅទីតាំងកើតហេតុ ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។ ចំណែកឯរថយន្តបង្ក សមត្ថកិច្ច កំពុងស្រាវជ្រាវជុំវិញតំបន់កើតហេតុ រកមើលតាមកាំម៉េរ៉ាសុវត្ថិភាព ដើម្បីចាប់យកជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច