ខេត្តកំពង់ស្ពឺ៖តាមរយៈការប្តឹងពីពលរដ្ឋ តាមរយះលេខ ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់Hot Line1292 កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនភ្លាមៗជនសង្ស័យម្នាក់ដែលបានប្រើអំពើហិង្សាក្នុងគ្រួសារ និងរុះរេីសំភារៈក្នុងផ្ទះ ព្រមទាំងបានជេរប្រមាថម្តាយ។
ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើអំពើហិង្សាក្នុងគ្រួសារ និងរុះរេីសំភារៈក្នុងផ្ទះ ព្រមទាំងបានជេរប្រមាថម្តាយ បញ្ជូនមក កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង១៥និង២០នាទីល្ងាច នាថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៥ ដោយបានទទួលពាក្យបណ្តឹងតាមរយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់Hot Line1292 ពីឈ្មោះ ឈុន សារឿន ភេទស្រី អាយុ៦២ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺឱ្យដឹងថា មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកូនប្រុសរបស់គាត់ សង្ស័យថាបែកថ្នាំ(ប្រេីប្រាស់គ្រឿងញៀន) និងរុះរេីសំភារៈក្នុងផ្ទះ ព្រមទាំងបានជេរប្រមាថម្តាយថែមទៀតផង។
ភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះទៅដល់ទីតាំងកន្លែងកេីតហេតុ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់នេះបានទាន់ពេលវេលា។ ជន សង្ស័យមានឈ្មោះ វុធ រួន ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរលក់ដូរ មានទីលំនៅ ភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជ
អាវុធហត្តក្រុងច្បារមន បញ្ជូនមកបញ្ជាការដ្ឋានកង
រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច