ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- បណ្តាប្រទេសជិតខាងមិនមែនជារឿងផ្ទាល់របស់គេនិងមិនឈឺដល់សាច់គេ = គេមិនសូវឈឺឆ្អាលលើរឿងស្លាប់រស់របស់កម្ពុជាយើងទេ ព្រោះគិតតែធ្វើសេដ្ឋកិច្ចមានផលប្រយោជន៍ជាមួយសៀម ។

២- ការធ្វើរបងរឹងមាំរវាងណងចាន់ និងជោគជ័ជាការល្អហើយ = តែត្រូវឲ្យគណកម្មាធិការកិច្ចការព្រំដែនប្រទេសទាំង២កម្ពុជា-ថៃវាស់វែងឲ្យបានត្រឹមត្រូវតាមផែនទីខ្នាត១/២០០០០០ដែលទទួលដោយភាគីទាំង២និងអន្តរជាតិជាមុនសិន។

៣- ថៃចង់រុះរើផ្ទះប្រជាជនខ្មែរតាមព្រំដែនមិនបានទេ = លុះត្រាតែបោះបង្គោលព្រំដែនជាមុនសិន។

៤- សៀមសែនថោកទាបបម្រុងយកឡានបូមលូដាក់លាមកទៅបាញ់ដាក់ប្រជាជនខ្មែរនៅភូមិអូរបីជាន់ = ពិតជាថោកទាបមែនអាចោរសៀមនេះ?

៥- សៀមថាធ្វើរបងតែត្រូវបោះបង្គោលខ័ណ្ឌព្រំសីមាតាមផែនទីខ្នាត១/២០០០០០ សិន = បើធ្វើរបង់ចូលដីខ្មែរ ខ្មែរមិនព្រមដាច់ខាត។

៦- នៅលើពិភពលោកគ្មានប្រទេសណាដូចសៀមដែលចង់បានដីគេហើយធ្វើរបងព័ទ្ធយកឆៅៗទេ = បើធ្វើរបៀបនេះគេហៅថាប្លន់យកដីគេហើយ។

៧- លោកត្រាំសរសើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលស្រឡាញ់សន្តិភាព = តែសូមលោកត្រាំដាក់ពិន័យមេដឹនាំសៀមដែលតែងតែបង្ករសង្គ្រាមផង។

៨-  សៀមនឹងហើយដែលយកជនភៀសខ្លួនខ្មែរទៅចាក់ចោលនៅភ្នំខ្មោច = ឲ្យជនភៀសខ្លួនខ្មែរអត់បាយក្រហាយទឹកនិងដើរជាន់មីស្លាប់រាប់ម៉ឺននាក់។

៩- បើសៀមហ៊ានបាញ់ទឹកស្អុយដាក់ប្រជាជនខ្មែរ  =  សៀមនឹងមានឈ្មោះស្អុយមួយជីវិត តែប្រជាជនខ្មែរស្អុយខ្លួនតែមួយភ្លែត។

១០- សៀមចូលចិត្តគម្រាមខ្មែរ = ខ្មែរមិនខ្លាចចោរទេកុំព្រហើន៕

ដោយ ៖ សិលា

 

 


ចែករំលែក៖