ភ្នំពេញ:នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥ ដោយមានការដឹកនាំផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងរបស់គណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះរដ្ឋបាលតាមដងទន្លេដើម្បីរៀបចំសំណង់និងទូកអាណាធិបតេយ្យតាមដងទន្លេដែលអាចក្លាយជាកន្លែងបង្ករបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌឬស្សីកែវដោយមានការចូលរួមដោយផ្ទាល់៖
១/លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ
២/ លោកអធិការរង មេបញ្ជាការរង មន្រ្តីសាលាខណ្ឌ ប្រជាការពារ សរុបចំនួន ២០នាក់។
លោកអភិបាលខណ្ឌក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលសង្កាត់ ដែលមានដែនជាប់ដងទន្លេសាប ឲ្យចុះត្រួតពិនិត្យជាបន្ទាន់ និងទទួលខុសត្រូវយ៉ាងតឹងរឹង ចំពោះករណីសំណង់ និងសកម្មភាពណាដែលផ្ទុយនឹងច្បាប់ ជាពិសេសក្នុងតំបន់ ដែលគ្មានការគ្រប់គ្រង ច្បាស់លាស់ (អនាធិបតេយ្យ) ដែលអាចជាកន្លែងកើតមានការជួញដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
លោកបានបញ្ជាក់ថា ត្រូវមានវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះសំណង់ និងសកម្មភាពខុសច្បាប់ ដោយមិនអនុញ្ញាតឲ្យមានការយោគយល់ណាមួយឡើយ៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច