ភ្នំពេញៈ ទារិកម្នាក់ សង្ស័យត្រូវ ឪពុក ម្ដាយយកមកបោះ បង់ចោលនៅមុខផ្ទះប្រជាពលរដ្នទេីបបង្កការភ្ញាក់ផ្អេីល នៅវេលាម៉ោង៩ យប់ថ្ងៃ ទី ៣១ខែ សីហា ២០២៥ស្ថិត ក្នុងភូមិ សំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេ លឺសំលេងយំ ង៉ាៗ ស្មានតែឆ្មា យំ លុះរកមេីលឃើញទារិកម្នាក់ សង្ស័យត្រូវ ឪពុក ម្ដាយ យកមកបោះបង់ចោល នៅ មុខផ្ទះប្រជាពលរដ្ន នៅភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ និងមានសំភារៈទារកនៅក្បែរនោះដែរ មេីលទៅទំនងជាឃ្លានខ្លាំងហេីយ ទេីបលេីកមកបី និងរកទិញ ទឹកដោះគោ អោយញាំ និងផ្ដល់ដំណឹងដល់ចៅសង្កាត់ និងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដង្កោ អោយចុះមកពិនិត្យមេីល ។
បច្ចុប្បន្ន ទារកនេះកំពុងប្រគល់ឲ្យក្រុមការងារសង្កាត់ដង្កោ យកទៅមន្ទីរពេទ្យ ដេីម្បីពិនិត្យមេីលសុខភាព និងជាអ្នកមើលថែបន្តផងដែរ។ដោយះជីណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច