ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនក្មេងទំនើង២ក្រុម រហស្សនាម DC (ក្រុមដើមឆត្រ័) និងក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) សរុប១១នាក់ ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ឃាត់ខ្លួនក្មេងទំនើង២ក្រុម សរុប១១នាក់។

ក្រុមទី០១: រហស្សនាមក្រុមDC(ក្រុមដើមឆត្រ័)បង្កឡើងចំនួន០៦នាក់ ៖

១-ឈ្មោះ ឆៃ វិច្ឆិកាភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

២-ឈ្មោះ រ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

៣-ឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស។

៤-ឈ្មោះ វៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស ។

៥-ឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរលាងឡាន។

៦-ឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវ១០៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុរបរលក់ដូរ។

ក្រុមទី២: រហស្សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)បង្កឡើងចំនួន០៥នាក់៖

១-ឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស។

២-ឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស។

៣-ឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស។

៤-ឈ្មោះ ង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅផ្ទះគ្មាន ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស។

៥-ឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរសិស្ស។

សម្ភារដកហូតរួមមាន: ដុំថ្មចំនួន០២ដុំ,  ទូរស័ព្ទ ចំនួន០៧គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖