ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ពលបាលឯក ប្រាក់ ដា ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ” MINUSCA ” ដោយសារជំងឺគ្រុនចាញ់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯអាកាសយានដ្ឋានអន្តរជាតិតេជោ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ខ្ញុំបាទ និងភរិយា  សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ ៤៨៦ ដែលបានពលីក្នុងអំឡុងពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ” MINUSCA ” ដោយសារជំងឺគ្រុនចាញ់។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកថា ៖ យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ពលបាលឯក ប្រាក់ ដា សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ៖ អនុសេនីយ៍ត្រី ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំបុណ្យទក្ខិណានុប្បទាន និងការគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសព ភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

ដោយ ៖ សិលា


ចែករំលែក៖