ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកក្រុមការងារកងរាជអាវុធហត្ថខេត្ត ក្រុមការងារសហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី សៀង វាសនា ត្រូវជាភរិយារបស់ លោកព្រិន្ទបាលឯក គីម សិលា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្តក្រុងច្បារមន ដែលទើបនឹងសម្រាលកូនហើយកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

 

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាលអំពីសុខទុក្ខ ព្រមទាំងបានចូលរួមអបអរសាទរ ដល់គ្រួសារលោកព្រិន្ទបាលឯក គីម សិលា ដែលទទួលបានសមាជិកថ្មី និងបានជូនពរអ្នកទាំងពីរម្តាយ និងកូនសូមឲ្យមានសុខភាពល្អផងដែរ។  លោកឧត្តមសេនីយ៍ត្រី បាន ឧបត្ថម្ភ ថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករចំនួន ២បេ,ទឹកក្រូចចំនួន២កេស,ទឹកសុទ្ធចំនួន២កេស និងមីចំនួន២កេសថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖