ព័ត៌មានទាន់ហេតុការណ៍៖

ការសែតថៃ The Nation ៖ ថៃកំពុងរងឥទ្ធិពលភ្លៀងផ្គររន្ទះនៅទូទាំង និងហានិភ័យនៃទឹកជំនន់

ចែករំលែក៖

ទីក្រុងបាងកក ៖ បើយោងតាមការចេញផ្សាយដោយការសែតថៃ The Nation បានឱ្យដឹងថា ៖ ភ្លៀងធ្លាក់ខ្លាំង និងផ្គរ រន្ទះ អាចនឹងកើតមាននៅទូទាំងប្រទេសថៃ រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ គ្រាដែរអ្នកនៅតំបន់សមុទ្របានព្រមានថា ទឹករលកអាចមានកម្ពស់ដល់ទៅ២ម៉ែត្រ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បានជូនដំណឹងនៅថ្ងៃសុក្រនេះថា ខ្យល់មូសុងកំពុងលាតសន្ធឹងពាសពេញតំបន់ភាគខាងជើង កណ្តាល និងភាគឦសាន ខណៈដែលខ្យល់មូសុងនិរតីកម្រិតមធ្យមបានបោកបក់លើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ។ 

បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ទំនងជាអាចកើតមាន ហើយប្រជាពលរដ្ឋនៅតំបន់ដែលអាចរងផលប៉ះពាល់ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះ ហានិភ័យនៃទឹកជំនន់ ជាពិសេសនៅជិតតំបន់វាលទំនាប និងតំបន់ទំនាប៕

ប្រភព ៖ (The Nation )


ចែករំលែក៖