ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈ្លាត់ឱកាស់នាំសាច់មាន់ បង្កកចូលមកកម្ព្ជជា តែត្រូវយោធាថៃក្របួចជាប់ ប្រទេសថៃៈកងកម្លាំងយោធាថៃរឹបអូសមាន់បង្កក រត់ពន្ធជាង ៦០ កេស លាក់ទុកក្នុងព្រៃអំពៅតាមបណ្តោយព្រំដែន ដែលត្រឹមឈ្មួញបម្រុងបញ្ជូនទៅកម្ពុជា ថ្ងៃទី ១១ កញ្ញា ២០២៥ ។

ចែករំលែក៖

 សមត្ថកិច្ចបង្ហើបថាៈការរឹបអូសមាន់រត់ពន្ធជាង ៦០ កេស រួមជាមួយរទេះរុញចំនួន ០២ គ្រឿង លាក់ទុកក្នុងព្រៃអំពៅក្បែរព្រំដែន ខេត្តស្រះកែវ គេសង្ស័យថាជាការលួចនាំចូលពីប្រទេសថៃ ដើម្បីបញ្ជូនបន្តទៅកម្ពុជា ។

សមត្ថកិច្ចបញ្ជាក់ថាៈនៅម៉ោង ០៧និង៣០ ព្រឹកថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងបូព៌ា រួមជាមួយកងរយទាហាន ១២០៤ កងវរសេនាតូចទាហាន១២ បានសហការគ្នារឹបអូសមាន់រត់ពន្ធចំនួន ៦០ កេស រួមជាមួយរទេះរុញគួរឱ្យសង្ស័យចំនួន ០២ គ្រឿង ដែលចតលាក់ទុកក្នុងចម្ការអំពៅក្បែរផ្សារនៅច្រករបៀងផ្ទះ ជិតច្រកទ្វារណងព្រឺ  ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលនៅមិនឆ្ងាយពីច្រកទ្វារតំបន់ព្រំដែនណងព្រឺ ប្រឈមនឹងច្រកទ្វារតំបន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ។ នេះពិតជារឿងផ្ទួនៗដែលត្រូវបានកម្លាំងទាហានថៃធ្វើការទប់ស្កាត់និងបង្ក្រាបបានមុនពេលនាំចូលមកប្រទេសកម្ពុជា។សង្ឃឹមថាសមត្ថកិច្ចនិងអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកម៉ាឡៃនិងធ្វើការស្រាវជ្រាវបង្ក្រាបមេឈ្មួញដែលតែងតែនាំទំនិញខូចគុណភាពពេលកន្លងមកក្នុងទឹកដីស្រុកម៉ាឡៃ។កន្លទៅក្រុមឈ្មួញដែលរកស៊ីឆ្លងដែននាំសាច់បង្កកគ្រប់ប្រភេទក៏ត្រូវសមត្ថកិច្ចជម្នាញក្នុងស្រុកម៉ាឡៃរាបរយគីឡូដែលលាក់ទុកក្នុងឃ្លាំងផងដែរ ខណៈនេះគេសង្ស័យថាមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីជម្នាញ់ ទើបក្រុមឈ្នួញនៅបន្តនាំចូលសាច់មាន់បង្កកនិងទំនិញថៃគ្រប់ប្រភេទចូលមកកម្ពុជា ខណៈប្រទេសទាំងពីកំពុងតែមានវបត្តិបតព្រំដែន។វណ្ណា


ចែករំលែក៖