AKP ភ្នំពេញ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥……
លោក ឃួង ស្រេង ណែនាំឱ្យមន្ដ្រីជំនាញ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល ផ្លូវជាតិលេខ៤ ខណៈ លោក និងមន្ដ្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពាន អាកាស ចោមចៅ និងបានបន្តពិនិត្យស្ថានភាព ប្រឡាយទឹកស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលរាជធានីភ្នំពេញ មានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគនាល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៏ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌកំបូលបិទទ្វារទឹកប្រឡាយស្របផ្លូវ រថភ្លើងជាបណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើ ផ្លូវលេខ៤ ស្រក ងាយស្រួល ធ្វើចរាចរ និងបិទទ្វាទឹកនៅផ្លូវជាតិលេខ៤ដែលហូរចាក់ទៅសណ្តរស្ទឹង ព្រែកត្នោតដើម្បីកុំឪ្យិទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា៖ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញាយ៉ាងពេញទំហឹងធ្វើឲ្យិតំបន់មួយចំនួនត្រូវជន់លិច។តែរហូតមកដល់ព្រឹកថ្ងៃទី១៤កញ្ញា ទឹកបានស្រកអស់ប្រមាណ ៧០%នៅសល់៣០%ទៀតអាចនឹងស្រកអស់ក្នុងរវាងពី២ទៅ៣ម៉ោងក្រោយបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។ ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀងបានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុង ការរំដោះនិងបញ្ជៀសទឹកទំលាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់រួមទាំងដំណើរការបូមទឹកនៃស្ថានីយ៏បូមទឹកព្រមៗគ្នាតាមស្ថានីយ៏ជាង១០ទីតាំងដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។ លោកអភិបាល ក៏បានណែនាំឱ្យមន្ទីរសាធារណៈការ និង ដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤នឹងបើកឲ្យិទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ នឹងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។
លោក ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរសម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។
លោកអភិបាលបានណែនាំឱ្យមន្ទីរសាធារណៈការ និង ដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ ផ្លូវជាតិលេខ៤ នឹងបើកឱ្យទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
សូមបញ្ជាក់ថា៖ យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤កញ្ញានេះបានឱ្យដឹងថា៖ស្ថាន ភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្រប ខណ្ឌទូទាំងប្រទេស៕. ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច