ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងសហការី ល្បាតដោយថ្មើរជើង ប្រើរយៈពេលជាង២ម៉ោង បានទទួលសំណូមពរ និងសង្កេតឃើញនៅមានកិច្ចការជាច្រើន ដែលត្រូវរៀបរយឡើងវិញ ដើម្បីធ្វើឱ្យជីវភាពប្រជាជន កាន់តែប្រសើរឡើង ព្រមជាមួយផាសុខភាព បរិស្ថាន អនាម័យ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ ។
ការងារដោយគ្មានការនឿយហត់នេះ បានធ្វើឡើងនៅព្រលប់ថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមុិញ ។ 🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច