ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអភិបាលខេត្ត អញ្ជើញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី ចាន់ វណ្ណា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃត្រង់ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី ចាន់ វណ្ណា នាយលេខាធិការដ្ឋានយោធភូមិភាគទី ១ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៩:៤៥នាទីល្ងាច ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។ 

ឯកឧត្តមអភិបាលខេត្ត 🙏សូមបដិសន្ធិវិញ្ញាណលោកឧត្តមសេនីយ៍ត្រី បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ដោយក្តីអាឡោះអាល័យបំផុតពីយើងខ្ញុំទាំងអស់គ្នា🙏 ។ 

សូមបញ្ជាក់ថា ៖ គេហដ្ឋាននៃសពស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ 

🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶

🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶៕


ចែករំលែក៖