ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេទាំងបួន ក្នុងខេត្តស្ទឹងត្រែងទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កំពស់ទឹកទន្លេមេគង្គ(កំពស់ប្រកាសអាសន្ន 11.30 ម)

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងឲ្យបានជ្រាបថា ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុនៅក្នុង

ទីរួមខេត្តទាំងមូល មានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងជារៀងរាល់ថ្ងៃ បានធ្វើឲ្យទឹកទន្លេទាំងបួន ក្នុងខេត្តស្ទឹងត្រែងទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កំពស់ទឹកទន្លេមេគង្គ(កំពស់ប្រកាសអាសន្ន 11.30 ម)

  1.នៅស្ថានីយ៍ ស្ទឹងត្រែង

   •ម្សិលមិញកំពស់  9.20ម

   •ថ្ងៃនេះកំពស់  10.15ម

   •កំពស់ទឹកឡើង 0.95ម

   -កំពស់ទឹកប្រុងប្រយ័ត្ន 10.70 ម

* កំពស់ទឹកទន្លេសេសាន(កំពស់ទឹកប្រកាសអាសន្ន10.50ម) 

2.នៅស្ថានីយ៍សេសាន 

     -ម្សិលមិញកំពស់ 10.08ម

     -ថ្ងៃនេះកំពស់  10.76ម

     -កំពស់ទឹកឡើង 0.68ម

     -កំពស់ទឹកប្រុងប្រយ័ត្ន 9.90 ម

* កំពស់ទឹកទន្លេសេកុង (កំពស់ទឹកប្រកាសអាសន្ន 12 ម)

3-ស្ថានីយ៍សៀមប៉ាង

     -ម្សិលមិញកំពស់  9.47ម

     -ថ្ងៃនេះកំពស់  10.70ម

     -កំពស់ទឹកឡើង 1.23ម

     -កំពស់ទឹកប្រុងប្រយ័ត្ន 11.50 ម…

អាស្រ័យដូចបានជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមជួរដងទន្លេ ។ 

សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះស្ថានភាពទឹកទន្លេទាំងបួន នៅបន្តកើនឡើងនៅឡើយ ។ 

🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶

🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶៕


ចែករំលែក៖