ព័ត៌មានទាន់ហេតុការណ៍៖

វាយបងថ្លៃរបួស៦ថ្នេរព្រោះខឹងបងថ្លៃប្រាប់កុំអោយមាត់លឺ

ចែករំលែក៖

កណ្ដាល៖ជនសង្ស័យម្នាក់ ខឹងបងថ្លៃប្រាប់កុំអោយមាត់លឺៗ បានទាក់ពាក្យសំដីគ្នា ឈានដល់ទៅវាយបងថ្លៃរបួស៦ថ្នេរ ។ករណីនេះបានកើតឡើង នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វឹង រ៉ា ភេទ ប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាបងថ្លៃ)(របួសចំភ្នែកខាងឆ្វេងដេរចំនួន០៦ថ្នេរ)។ ជនសង្ស័យ ឈ្មោះ យ៉េន ផុន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាប្អូនថ្លៃ)

មានសារធាតុញៀនវិជ្ជមាន(+) ។ វត្ថុតាងចាប់យក:(គ្មាន)

      ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២០និង០០នាទី ជនរងគ្រោះកំពង់ដេកមេីលចៅឈឺនៅផ្ទះរបស់ខ្លួនហេីយជនសង្ស័យបានអង្គុយលេងបៀរជាមួយអ្នកជិតខាងនៅផ្ទះរបស់ជនរងគ្រោះដោយមាត់ឮៗពេលនោះជនរងគ្រោះបាននិយាយប្រាប់ជនសង្ស័យថាកុំមាត់ឮៗពេកហេីយឈប់លេងបៀរទៅចៅរបស់ជនរងគ្រោះកំពង់តែឈឺស្រាប់តែពេលនោះជនសង្ស័យបានខឹង និង ជនរងគ្រោះបានស្រែកឡូឡាថាអាណាខ្លាំងចេញមករួចហេីយជនសង្ស័យ និង ជនរងគ្រោះក៏បានទាក់ពាក្យសំដីឈ្លោះប្រកែកគ្នាហេីយជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះចំនួន ០១ ដៃត្រូវចំភ្នែកខាងឆ្វេងបែកចេញឈាម និង បានយកកៅអីជ័រមកវាយជនរងគ្រោះថែមទៀតហេីយត្រូវបានបងប្អូននៅទីនោះចាប់ឃាត់ជនសង្ស័យចេញរួចហេីយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

    បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ចែករំលែក៖