ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា​ បានប្រកាស​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖ ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។  

បន្ថែមពីនេះ​ លោកឯកអគ្គរដ្ឋទូត​ចិន​ បានគូសបញ្ជាក់ថា​ យើងសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែននឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលបំណងនេះ៕

The Chinese Embassy in Cambodia provides spot exchange of US$100,000 in assistance to the Preah Vihear Provincial Government today to improve living conditions of refugees affected by the Cambodia-Thailand conflict. We sincerely hope that life of people in the border area will return to normal soon, and will continue to make efforts to achieve this objective.


ចែករំលែក៖