ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ យកមកអប់រំបន្ទាប់ពីបង្ហោះម៉ូតួនិងនិងបង្កការរំខានដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ យកមកអប់រំបន្ទាប់ពីបង្ហោះម៉ូតួនិងនិងបង្កការរំខានដល់ប្រជាពលរដ្ឋ។

យោងតាមមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានអោយដឹងថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញចល័ត ល្បាត  ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏បានជួបក្រុមក្មេងទំនើង ០៥នាក់ ប្រុស ធ្វើដំណើរដោយរោទ៍ស៊ីម៉ាំងឮខ្លាំង និងបង្កការរំខានដល់ប្រជាពលរដ្ឋនៅពេលថ្ងៃ និងយប់ ។ 

ភ្លាមៗនោះ កម្លាំងល្បាត បានធ្វើការដេញតាមពីក្រោយរហូតបានឃាត់ខ្លួន និងបានដកហូត÷ ម៉ូតូ ០២គ្រឿងយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០៥នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានបើកម៉ូតូរោទ៍ស៊ីមុាំងអោយឮខ្លាំង និងបង្ហោះម៉ូតូក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ពិតប្រាកដមែន។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួល ពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញ បានធ្វើកិច្ចសន្យា អប់រំ ព្រមទាំងអញ្ជើញអាណាព្យាបាលយកធានា ដើម្បីយកទៅអប់រំ បន្ត ចំណែកឯ មធ្យោបាយត្រូវបានរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ខែផងដែរ។


ចែករំលែក៖