ព័ត៌មានទាន់ហេតុការណ៍៖

មេប៉ុស្តិ៍ អង្គ្រង នៃខេត្តកំពង់ស្ពឺ បានដកកាំភ្លេីងបាញ់ទៅលេីយុវជនវ័យ១៧ឆ្នាំម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ តួរនាទីជាមេប៉ុស្តិ៍ អង្គ្រង នៃខេត្តកំពង់ស្ពឺ បានដកកាំភ្លេីងបាញ់ទៅលេីយុវជនវ័យ១៧ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតរត់រួច​ ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាទៅទិញទឹកកក កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចនៅភូមិក្រយូង  ឃុំពោធិ៍អង្ក្រង  ស្រុកបរសេដ្ឋ  ខេត្តកំពង់ស្ពឺ ។

    បើយោងតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មេប៉ុស្តិ៍ពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខាងលេីបានបាញ់ចំដើមទ្រូងកូនប្រុសរបស់ខ្លួនស្លាប់    

    ចំពោះមូលហេតុ ដែលឈានដល់ការបាញ់សម្លាប់មនុស្សស្លាប់ បែបនេះ គេនៅមិនទាន់ដឹងពីរឿងហេតុនៅឡេីយ ។ 

    បន្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមនិតិវិធីច្បាប់ ឯសពជនរងគ្រោះ ក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖